ការថ្លែងសុន្ទរកថាជាភាសាខ្មែរ

វាពិតជាពិបាកខ្លាំងណាស់សម្រាប់ខ្ញុំក្នុងការសរសេរ ការថ្លែងសុន្ទរកថាមួយនេះ​​ ព្រោះកម្លុងពេលដែល​ លោកគ្រូបង្រៀនពីប្រធានបទមួយនេះ គឺខ្ញុំមិនបាននៅសាលាទេដោយខ្ញុំបានចុះទៅឯខេត្ត កំពុងឆ្នាំងជាមួយសិស្ស៩នាក់ទៀត។ បន្ទាប់ពីពួកខ្ញុំមកពីខេត្តវិញ ខ្ញុំផ្ទាល់មិនបាន​ចូលសាលាទេ​ ដោយមកពីវីរុស​កូ​រ៉ូ​ណា។ ដូច្នេះខ្ញុំត្រូវរៀនពីផ្ទះមកដែលគេហៅថារៀនអនឡាញ។​ វាមិនសូវស្រួលទេ ក្នុងការរៀនពីផ្ទះមក ហើយខ្ញុំក៏មិនបានរៀនប្រធានបទនោះមកពីសាលាទៀត។ ប៉ុន្តែលោកគ្រូប្រាប់ថា មិនអីទេ​ គាត់នឹងជួយបន្តិចបន្តួយហើយចាំសួរមិត្តភក្តិ​បន្ថែម។ ខ្ញុំក៏ចាប់ផ្តើមយល់បន្តិចបន្តួយហើយក៏ ចាប់ផ្តើមសរសេរតែម្តង។ នេះគឺជាអ្វីដែរខ្ញុំបានសរសេរ​ វាមិនសូវជាល្អណាស់ណា ទេព្រោះតែ បញ្ហា ដែលខ្ញុំបានប្រឈម ហើយខ្ញុំបានយកប្រធានបទ ទឹកនោមផ្អែមមកសរសេរជាសុន្ទរកថាមួយនេះផង​ ដែរ៕

ការថ្លែងសុន្ទរកថា

ជាកិច្ចចាប់ផ្តើម ខ្ញុំបាទព្រះករុណា សូមក្រាបថ្វាយបង្ខំ​ សម្តេចព្រះសង្ឃរាជទាំងពីរគណៈ និង ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈដ៍ខ្ពង់ខ្ពស់។​ ទូលព្រះបង្គំ ខ្ញុំបាទព្រះករុណា ​ សូមកាបថ្វាយបង្គំ ព្រះករុណា ព្រះបាទសម្តេច បរមនាថ នរោត្តម សីហមុនី ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាអង្គម្ចាស់ ជីវិតតម្កល់លើត្បូង។ សូមគោរព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព។ សូមគោរព សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព។ សូមគោរព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងសម្តេចគតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាទីគោរព។​ សូមគោរព រដ្ឋមន្ត្រីតំណាងក្រសួងនាៗ ដែលមានវត្តមាននៅទីនេះ ជាទីគោរព។ សូមគោរព ទ្រង់ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជាទីគោរព ។ ជំរាបសួរ លោកគ្រូ អ្នកគ្រូ លោកតា លោកយាយ អ៊ំ ពូមីង ភ្ញៀវជាតិ និងភ្ញៀវអន្តជាតិ ជាទីស្រឡាញ់រាប់អាន និងសួស្ដី សិស្សានុសិស្សទាំងអស់ ជាទីនឹករលឹក ។

ដើម្បីជាស្ពានឈានចូល ទៅដល់​ ការពិភាក្សា ទាក់ទងនឹងប្រធានបទ ជម្ងឺទឹកនោមផ្អែម​ អង្គវេទិការ​ទាំងមូលគួរតែដឹងទៅនឹង​ ជម្ងឺទឹកនោមផ្អែមទាំង៣​ ប្រភេទជាមុន។​ ទី១​ គឺ​​​ ទឹកនោមផ្អែម ដែលមានឈ្មោះថា ទឹកនោមផ្អែមប្រភេទ១។ ទី២​ គឺ ទឹក​នោមផ្អែមប្រភេទទី២ និង​ ទី៣​ គឺ​ ទឹកនោមផ្អែមពេលមានគភ៌។ ទឹកនោមផ្អែមប្រភេទ១ និង ទឹក​នោមផ្អែមប្រភេទទី២ គឺ មិនមានការ​ ​ខុសគ្នាប៉ុន្មាននោះទេ។​ ប៉ុន្តែសូម អង្គវេទិការ​ទាំងមូលយល់ទៅនឹង​ ជម្ងឺទឹកនោមផ្អែមប្រភេទ១ ជាមុនសិន។​ ជំងឺទឹកនោមផ្អែមប្រភេទទី១​ ជាទូទៅ កើតឡើងលើមនុស្សវ័យក្មេង ហើយកើតឡើងឆាប់រហ័ស ខ្លាំង ណាស់។ មូលហេតុនៃប្រភេទទី១នេះ មិនត្រូវបានគេដឹងឡើយ។ វាមិនសូវកើតឡើង​​ ញឹកញាប់ដូច ប្រភេទទី២ នោះទេ។ ជំងឺទឹកនោមផ្អែមប្រភេទទី១ មានន័យថាគាត់នឹង មិនអាចបំឡែង ជាតិស្ករ បានល្អទេ។ ដើម្បីរស់រាន គាត់ត្រូវការចាក់ថ្នាំម្យ៉ាងហៅថា អាំងស៊ុយលីន ជារៀងរាល់ថ្ងៃ ពេញមួយ ជីវិត។ គាត់ត្រូវការអាំងស៊ុយលីននិងឧបករណ៍របស់វាព្រមទាំងការអប់រំគាំទ្រ ដើម្បីប្រើប្រាស់វាយ៉ាង ត្រឹមត្រូវ។ 

ឥឡូវ​នេះសូម អង្គវេទិការបង្វែអារម្មណ៍ទៅ ជម្ងឺទឹកនោមផ្អែមប្រភេទទី២ម្តង។ ជំងឺទឹក នោម ផ្អែមប្រភេទទី២ ជាទូទៅចាប់ផ្តើមក្នុងពេលពេញវ័យ ហើយវាកើតឡើងយឺតៗ ប៉ុន្តែវាក៏អាចកើតលើ មនុស្សវ័យក្មេងផងដែរ។ អ្នកជំងឺទឹកនោមផ្អែមភាគចើន គឺជាប្រភេទទី២។ ទឹកនោមផ្អែមប្រភេទទី ២ ជាជំងឺ​រ៉ំរ៉ៃ ធ្វើឲយើងប៉ះពាល់ដល់ការបម្លែងជាតិស្ករ កើតឡើងដោយសារកោសិកាក្នុងខ្លួន មិនទទួល ​ស្គាល់ ឬ ​ស៊ាំជាមួយ អាំងស៊ុយលីន ឬ កោសិកាផលិត អាំងស៊ុយលីន បញ្ចេញមិនគ្រប់គ្រាន់ ដើម្បី ជួយគ្រប់គ្រងជាតិស្ករក្នុងខ្លួនឲស្ថិតនៅកមិ្រតប្រក្រតី្ត។

រីឯជំងឺទឹកនោមផ្អែមពលមានគភ៌កើតឡើងចំពោះស្តី្រមួយចំនួននៅពេលពួកគេមានផ្ទៃពោះ។ ភាគច្រើនជំងឺទឹកនោមផ្អែម ប្រភេទនេះនឹង បាត់ ទៅ វិញបន្ទាប់ពីទារកចាប់កំណើត។ ទោះជាយ៉ាងណាប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ពេលមាន គភ៌ អ្នកនឹងមានឱកាសកាន់តែខ្ពស់ក្នុងការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី ២ នៅពេលក្រោយ។ ជួនកាលជំងឺទឹកនោមផ្អែម ដែលតូ្រវបានគេធ្វើរោគវិនិច្ឆ័យឃើញអំឡុងពេលមានផ្ទៃពោះគឺពិតជា ជំងឺទឹកនោមផ្អែមប្រភេទទី ២ ។

ក្រោយពីបាន យល់នៅជម្ងឺទាំង៣ប្រភេទនេះ អង្គវេទិការ​ទាំងមូល ក៏ត្រូវដឹងនៅ សញ្ញាដែល​ បង្ហាញថាអ្នកនឹងមានជម្ងឺទឹកនោមផ្អែម។

បើសិនជាអ្នកទាំងអស់គ្នានមានអារម្មណ៌ថា អ្នកមានសញ្ញាទាំងនេះសូម ទៅពិគ្រោះជម្ងឺជាមួយ វេជ្ជបណ្ឌិតជាបន្ទាន់។

  1. ស្រេកទឹក
  2. នោមញឹកញាប់
  3. ស្រវ៉ាំងភ្នែក
  4. គ្មានកម្លាំង ឬឆាប់ហត់
  5. របួសមិនងាយជា
  6. ស្ពឹកជើង

ហើយនេះក៏ជាដំណោះស្រាយមួយចំនួនដែលអ្នកមានជម្ងឺទឹកនោមផ្អែមគួរតែអនុវត្តតាម និង​ ជៀសវាង ដើម្បីអោយស្ថានភាពជម្ងឺកាន់តែប្រសើរ។

  1. ផឹកទឹកភេសជ្ជៈជាចម្បង
  2. ឈប់ជក់បារី
  3. បរិភោគរបបអាហារដែលមានជាតិសរសៃខ្ពស់
  4. បង្កើនកម្រិតវីតាមីនឌី
  5. ប្រើថ្នាំធម្មជាតិ
  6. ពិនិត្យកម្រិតជាតិស្ករក្នុងឈាមអោយបានញឹកញាប់
  7. ជៀសវាងអាកប្បកិរិយាខ្ចិល
  8. លេងកីឡាអោយបានច្រើន

អ្វីដែល អង្គវេទិការ​ទាំងមូលគួរតែចងចាំជាសារសំខាន់នោះគឺ ជម្ងឺមួយនេះមិនអាច ព្យាបាល អោយជាសារស្បើយ១០០%បាននោះទេ ប៉ុន្តែយើងមានថ្នាំដែលអាចជួយអោយជម្ងឺនេះធូរស្រាល បាន។

ជាចុងក្រោយ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមអធ្យាស្រ័យ នូវរាល់កំហុសខុសឆ្គង ទៅលើពាក្យសម្តី នៅក្នុង សុន្ទុរកថាមួយនេះ។ សូមថ្វាយបង្គំ ជំរាបលា ​​និងថ្លែងអំណរគុណទៅដល់ អង្គវេទិការ ជាទីគោរព។ សូមប្រកាន់ខ្ជាប់នូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំ​​បីឃ្លៀងឃ្លាតឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *