ការថ្លែងសុន្ទរកថាជាភាសាខ្មែរ

វាពិតជាពិបាកខ្លាំងណាស់សម្រាប់ខ្ញុំក្នុងការសរសេរ ការថ្លែងសុន្ទរកថាមួយនេះ​​ ព្រោះកម្លុងពេលដែល​ លោកគ្រូបង្រៀនពីប្រធានបទមួយនេះ គឺខ្ញុំមិនបាននៅសាលាទេដោយខ្ញុំបានចុះទៅឯខេត្ត កំពុងឆ្នាំងជាមួយសិស្ស៩នាក់ទៀត។ បន្ទាប់ពីពួកខ្ញុំមកពីខេត្តវិញ ខ្ញុំផ្ទាល់មិនបាន​ចូលសាលាទេ​ ដោយមកពីវីរុស​កូ​រ៉ូ​ណា។ ដូច្នេះខ្ញុំត្រូវរៀនពីផ្ទះមកដែលគេហៅថារៀនអនឡាញ។​ វាមិនសូវស្រួលទេ ក្នុងការរៀនពីផ្ទះមក ហើយខ្ញុំក៏មិនបានរៀនប្រធានបទនោះមកពីសាលាទៀត។ ប៉ុន្តែលោកគ្រូប្រាប់ថា មិនអីទេ​ គាត់នឹងជួយបន្តិចបន្តួយហើយចាំសួរមិត្តភក្តិ​បន្ថែម។ ខ្ញុំក៏ចាប់ផ្តើមយល់បន្តិចបន្តួយហើយក៏ ចាប់ផ្តើមសរសេរតែម្តង។ នេះគឺជាអ្វីដែរខ្ញុំបានសរសេរ​ វាមិនសូវជាល្អណាស់ណា ទេព្រោះតែ បញ្ហា ដែលខ្ញុំបានប្រឈម ហើយខ្ញុំបានយកប្រធានបទ ទឹកនោមផ្អែមមកសរសេរជាសុន្ទរកថាមួយនេះផង​ ដែរ៕

ការថ្លែងសុន្ទរកថា

ជាកិច្ចចាប់ផ្តើម ខ្ញុំបាទព្រះករុណា សូមក្រាបថ្វាយបង្ខំ​ សម្តេចព្រះសង្ឃរាជទាំងពីរគណៈ និង ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈដ៍ខ្ពង់ខ្ពស់។​ ទូលព្រះបង្គំ ខ្ញុំបាទព្រះករុណា ​ សូមកាបថ្វាយបង្គំ ព្រះករុណា ព្រះបាទសម្តេច បរមនាថ នរោត្តម សីហមុនី ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាអង្គម្ចាស់ ជីវិតតម្កល់លើត្បូង។ សូមគោរព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព។ សូមគោរព សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព។ សូមគោរព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងសម្តេចគតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាទីគោរព។​ សូមគោរព រដ្ឋមន្ត្រីតំណាងក្រសួងនាៗ ដែលមានវត្តមាននៅទីនេះ ជាទីគោរព។ សូមគោរព ទ្រង់ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជាទីគោរព ។ ជំរាបសួរ លោកគ្រូ អ្នកគ្រូ លោកតា លោកយាយ អ៊ំ ពូមីង ភ្ញៀវជាតិ និងភ្ញៀវអន្តជាតិ ជាទីស្រឡាញ់រាប់អាន និងសួស្ដី សិស្សានុសិស្សទាំងអស់ ជាទីនឹករលឹក ។

ដើម្បីជាស្ពានឈានចូល ទៅដល់​ ការពិភាក្សា ទាក់ទងនឹងប្រធានបទ ជម្ងឺទឹកនោមផ្អែម​ អង្គវេទិការ​ទាំងមូលគួរតែដឹងទៅនឹង​ ជម្ងឺទឹកនោមផ្អែមទាំង៣​ ប្រភេទជាមុន។​ ទី១​ គឺ​​​ ទឹកនោមផ្អែម ដែលមានឈ្មោះថា ទឹកនោមផ្អែមប្រភេទ១។ ទី២​ គឺ ទឹក​នោមផ្អែមប្រភេទទី២ និង​ ទី៣​ គឺ​ ទឹកនោមផ្អែមពេលមានគភ៌។ ទឹកនោមផ្អែមប្រភេទ១ និង ទឹក​នោមផ្អែមប្រភេទទី២ គឺ មិនមានការ​ ​ខុសគ្នាប៉ុន្មាននោះទេ។​ ប៉ុន្តែសូម អង្គវេទិការ​ទាំងមូលយល់ទៅនឹង​ ជម្ងឺទឹកនោមផ្អែមប្រភេទ១ ជាមុនសិន។​ ជំងឺទឹកនោមផ្អែមប្រភេទទី១​ ជាទូទៅ កើតឡើងលើមនុស្សវ័យក្មេង ហើយកើតឡើងឆាប់រហ័ស ខ្លាំង ណាស់។ មូលហេតុនៃប្រភេទទី១នេះ មិនត្រូវបានគេដឹងឡើយ។ វាមិនសូវកើតឡើង​​ ញឹកញាប់ដូច ប្រភេទទី២ នោះទេ។ ជំងឺទឹកនោមផ្អែមប្រភេទទី១ មានន័យថាគាត់នឹង មិនអាចបំឡែង ជាតិស្ករ បានល្អទេ។ ដើម្បីរស់រាន គាត់ត្រូវការចាក់ថ្នាំម្យ៉ាងហៅថា អាំងស៊ុយលីន ជារៀងរាល់ថ្ងៃ ពេញមួយ ជីវិត។ គាត់ត្រូវការអាំងស៊ុយលីននិងឧបករណ៍របស់វាព្រមទាំងការអប់រំគាំទ្រ ដើម្បីប្រើប្រាស់វាយ៉ាង ត្រឹមត្រូវ។ 

ឥឡូវ​នេះសូម អង្គវេទិការបង្វែអារម្មណ៍ទៅ ជម្ងឺទឹកនោមផ្អែមប្រភេទទី២ម្តង។ ជំងឺទឹក នោម ផ្អែមប្រភេទទី២ ជាទូទៅចាប់ផ្តើមក្នុងពេលពេញវ័យ ហើយវាកើតឡើងយឺតៗ ប៉ុន្តែវាក៏អាចកើតលើ មនុស្សវ័យក្មេងផងដែរ។ អ្នកជំងឺទឹកនោមផ្អែមភាគចើន គឺជាប្រភេទទី២។ ទឹកនោមផ្អែមប្រភេទទី ២ ជាជំងឺ​រ៉ំរ៉ៃ ធ្វើឲយើងប៉ះពាល់ដល់ការបម្លែងជាតិស្ករ កើតឡើងដោយសារកោសិកាក្នុងខ្លួន មិនទទួល ​ស្គាល់ ឬ ​ស៊ាំជាមួយ អាំងស៊ុយលីន ឬ កោសិកាផលិត អាំងស៊ុយលីន បញ្ចេញមិនគ្រប់គ្រាន់ ដើម្បី ជួយគ្រប់គ្រងជាតិស្ករក្នុងខ្លួនឲស្ថិតនៅកមិ្រតប្រក្រតី្ត។

រីឯជំងឺទឹកនោមផ្អែមពលមានគភ៌កើតឡើងចំពោះស្តី្រមួយចំនួននៅពេលពួកគេមានផ្ទៃពោះ។ ភាគច្រើនជំងឺទឹកនោមផ្អែម ប្រភេទនេះនឹង បាត់ ទៅ វិញបន្ទាប់ពីទារកចាប់កំណើត។ ទោះជាយ៉ាងណាប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ពេលមាន គភ៌ អ្នកនឹងមានឱកាសកាន់តែខ្ពស់ក្នុងការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី ២ នៅពេលក្រោយ។ ជួនកាលជំងឺទឹកនោមផ្អែម ដែលតូ្រវបានគេធ្វើរោគវិនិច្ឆ័យឃើញអំឡុងពេលមានផ្ទៃពោះគឺពិតជា ជំងឺទឹកនោមផ្អែមប្រភេទទី ២ ។

ក្រោយពីបាន យល់នៅជម្ងឺទាំង៣ប្រភេទនេះ អង្គវេទិការ​ទាំងមូល ក៏ត្រូវដឹងនៅ សញ្ញាដែល​ បង្ហាញថាអ្នកនឹងមានជម្ងឺទឹកនោមផ្អែម។

បើសិនជាអ្នកទាំងអស់គ្នានមានអារម្មណ៌ថា អ្នកមានសញ្ញាទាំងនេះសូម ទៅពិគ្រោះជម្ងឺជាមួយ វេជ្ជបណ្ឌិតជាបន្ទាន់។

  1. ស្រេកទឹក
  2. នោមញឹកញាប់
  3. ស្រវ៉ាំងភ្នែក
  4. គ្មានកម្លាំង ឬឆាប់ហត់
  5. របួសមិនងាយជា
  6. ស្ពឹកជើង

ហើយនេះក៏ជាដំណោះស្រាយមួយចំនួនដែលអ្នកមានជម្ងឺទឹកនោមផ្អែមគួរតែអនុវត្តតាម និង​ ជៀសវាង ដើម្បីអោយស្ថានភាពជម្ងឺកាន់តែប្រសើរ។

  1. ផឹកទឹកភេសជ្ជៈជាចម្បង
  2. ឈប់ជក់បារី
  3. បរិភោគរបបអាហារដែលមានជាតិសរសៃខ្ពស់
  4. បង្កើនកម្រិតវីតាមីនឌី
  5. ប្រើថ្នាំធម្មជាតិ
  6. ពិនិត្យកម្រិតជាតិស្ករក្នុងឈាមអោយបានញឹកញាប់
  7. ជៀសវាងអាកប្បកិរិយាខ្ចិល
  8. លេងកីឡាអោយបានច្រើន

អ្វីដែល អង្គវេទិការ​ទាំងមូលគួរតែចងចាំជាសារសំខាន់នោះគឺ ជម្ងឺមួយនេះមិនអាច ព្យាបាល អោយជាសារស្បើយ១០០%បាននោះទេ ប៉ុន្តែយើងមានថ្នាំដែលអាចជួយអោយជម្ងឺនេះធូរស្រាល បាន។

ជាចុងក្រោយ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមអធ្យាស្រ័យ នូវរាល់កំហុសខុសឆ្គង ទៅលើពាក្យសម្តី នៅក្នុង សុន្ទុរកថាមួយនេះ។ សូមថ្វាយបង្គំ ជំរាបលា ​​និងថ្លែងអំណរគុណទៅដល់ អង្គវេទិការ ជាទីគោរព។ សូមប្រកាន់ខ្ជាប់នូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំ​​បីឃ្លៀងឃ្លាតឡើយ។

ភាសាខ្មែរ

ភាសាខ្មែរ: សម្រាប់ជុំនេះជាភាសាខ្មែរយើងកំពុងផ្តោតលើការអានឥឡូវនេះ។ ដូច្នេះយើងតែងតែអាននៅពេលយើងចូលក្នុងថ្នាក់នេះ។ ឥឡូវនេះយើងកំពុងស្រាវជ្រាវអំពីពិធីបុណ្យប្រពៃណីខ្មែរមួយដែលហៅថាពិធីបុណ្យអុំទូក។

Khmer

Khmer

At Liger Leadership Academy, we also learn about the Khmer language which is our culture language. Liger doesn’t want us to forget Khmer traditional even though we learn more of English.

In Khmer class, we did many things basically on Poem and we have the plan to create Khmer poem book of Junior. Also, we did more thing like creating a story, knowing of our culture or history and more.

I really excited to learn Khmer because it helps us a lot when we find the job and there are many things to know about Khmer if we are Cambodian.

Here is my Khmer Poem:

មហាប្លាស្ទិកលើលោកអើយ  ដោយដេវីត

 

ចេញមកដំបូងគ្មានអ្វីត្រូវថាឡើយ គិតទៅហើយដល់មកវិញទើបគិតឃើញ

ទើបមើលជុំវិញជាពិសេសភ្នំពេញ គិតឡើងចេញពីព្រោះប្លាស្ទិកច្រើនពេក។

 

ជារៀងរាល់ថ្ងៃមើលទៅតែលើមេឃ              ដល់ពេលដេកក៏គិតព្រោះចង់បំបាត់

បើបំបាត់ក៏យា៉ប់មានតែទប់ស្កាត់ ហើយកម្ចាត់ក៏មិន​កើតព្រោះច្រើនពេក។

 

ចង់ទប់ស្កាត់យើងមានតែប្រើវិធី             ពាក្យមួយពីខ្ញុំមានតែជួយទើបកើត

រួបរួមគ្នាឡើងអោយបានមនុស្សច្រើន           ឈប់អោយកើនព្រោះវាគ្មានអ្វីល្អឡើយ។

 

អីឡូវប្លាស្ទិកបានឡើងមកកម្ទេច       ផែនដីខ្ទេចដូចជាម្រិចគិចមិនផុត

ធ្វើអោយមនុស្សលើផែនដីជូចត់              ហើយនឹងខ្សត់អាចផុតពូជសត្វលើលោក។

 

សត្វជិតផុតពូជដែលបានអភិរក្ស            អាចនឹងធ្លាក់អាចនឹងខ្សត់មកផុតពូជ

ឯសត្វខ្លះអាចនឹងប្រែរាងកាយតូច ហើយខ្លះខូចព្រោះច្រឡំសុីប្លាស្ទិក។

 

ឳប្រជាជនខ្មែរគួរតែក្រោកឡើង               កំទេចផើងចំកួតដែលបានផុសឡើង

យើងគួរតែប្រមូលផ្តុំគ្នាអោយច្រើន               ព្រោះរីកចម្រើនដល់ប្រទេសជាតិយើង។

 

បើប្រជាជន​យើងកម្ចាត់វាបាន               ពិតក្សយ័ប្រាណប្លាស្ទិកពោរពេញផែនដី

បើកម្ចាត់បានមែនខ្មែរនឹងជោកជ័យ               ឳ្យវាភ័យហើយក្ស័យបាត់ពីលោកកា។

 

អូរអាប្លាស្ទិកចង្រៃយកវាអើយ                  ចូលមកហើយក៏ជិតទៅវិញដែរហើយ

មុននឹងទៅវិញសូមវាចារឬឆ្លើយ                 កុំកន្តើយឆ្លើយហេតុអ្វីមកបំផ្លាញ។

 

សូមអោយរាងកាយប្លាស្ទិកដែលកម្ចេច                   ខ្ញុំមិនភ្លេចរូបរាងរបស់អ្នកឡើយ

អោយវិញ្ញាខណ្ឌរបស់អ្នកទៅហើយ                   ឡើងលើវើយហើយឈប់មកបំផ្លាញទៀត៕